គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

​ក្រុង​បាងកក​៖ តប​តាម​ការអញ្ជើញ​របស់​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​ថៃ (​ម្ចាស់ផ្ទះ​) ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ដឹកនាំ​ប្រតិភូ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​អាស៊ាន​ស្តីពី​បញ្ហា​គ្រឿងញៀន​លើក​ទី​៣៧ (37th ASOD Meeting)​។​ ​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ​ចាប់ពី​ថ្ងៃទី​២៤​ដល់​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ Royal Orchid Sheraton ដោយមាន​ការចូលរួម​ពី​គណៈប្រតិភូ​មកពី​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់​។​ ​តាម​របៀបវារៈ​ដែល​បាន​គ្រោងទុក កិច្ចប្រជុំ​ក៏មាន​ការពិភាក្សា​ផងដែរ​ជាមួយ​ដៃគូ​សន្ទនា​របស់​អា​សា៑ន​ផង​ដូចជា អាស៊ាន​+​ចិន​; អាស៊ាន​+​ឥណ្ឌា​; អាស៊ាន​+​ជប៉ុន​; អាស៊ាន​+​សាធារណរដ្ឋ​កូរ៉េ និង​អាស៊ាន​+​រុស្សី​៕​

ចំនួនអ្នកទស្សនា

614290
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
662
1387
3929
605469
15126
22706