គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

ពិធី​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​គតិយុត្ត​កម្ពុជា និង​ការចែករំលែក​បទពិសោធ​ន៍​ពី​ប្រទេស​ថៃ​ពាក់​ព័ន្ធ​នឹង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ពី​បទល្មើស​គ្រឿងញៀន​គ​

​ពិធី​ផ្សព្វផ្សាយ​និង​ចែករំលែក​បទពិសោធន៍​ស្តីពី​ការ​រឹបអូស​ទ្រព្បសម្បត្តិ​ពាក់​ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន បាន​រៀបចំ​ឡើង​នៅ​ភោជនី​ដ្ឋា​ន​ទន្លេបាសាក់​II ​ពិធី​ត្រុវបាន​រៀបចំ​ឡើងដោ​យ​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដោយមាន​ការចូ់លរួ​មា​រុបចំនួន​ប្រមាណ​១៣០​រូប​ក្នុងនោះ​ពី​តំំណាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​យុត្តិធ៌ម តំណាង​តុលាការ​រាជធានី​ខេត្ត មន្ទី​ប្រឆាំង​គ្រឿងញៀន តំណាង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​តំណាង​កងរាជអាវុធហត្ថ​រាជធានី​ខេត្ត​។ គោលបំណង​នៃ​ពី​ធី​ផ្សព្វផ្សាយ​គឺ​ការចែករំលែក​បទពិសោធ​ន៍ នៃ​វិធាន​ច្បាប់​នៃ​ប្រទេស​ទាំង​ពីរ​ពាក់​ព័ន្ធ​នឹង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ដែលជា​ផល​បានមក​ពី​បទល្មើស​គ្រឿងញៀន ជូន​ដល់​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អង្គភាព​អនុវត្ត​ច្បាប់ ស្ថាប័ន​អយ្យការ និង​តុលាការ នឹង​ផ្តល់​ជា​ទុន​មួយ​បន្ថែមទៀត​ដើម្បី​ស្វែងយល់​ឲ្យបាន​កាន់តែ​ស៊ីជម្រៅ​នៃ​នីតិវិធី​រឹបអូស​ទ្រព្យ​ក្នុងការណី​បទល្មើស​គ្រឿងញៀន​៕​

ចំនួនអ្នកទស្សនា

661564
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
216
593
4801
651943
16884
23718