គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

សិក្ខាសាលា​លើក​ទី​២ មហា​អនុតំបន់​ទន្លេមេគង្គ​

សៀមរាប​៖ ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ចូល​ជា​អធិបតី​ក្នុង​ស​ន្និសិទ​ស្តីពី​អនុវត្ត​ច្បាប់​គ្រឿងញៀន​មហា​អនុតំបន់​ទន្លេមេគង្គ​លើក​ទី​២ ក្រោម​កិច្ចសហការ​រវាង​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​អង្គការ UNODC ប្រចាំ​តំបន់​អាស៊ី​បា​ស៊ីភិ​ច ដែល​មាន​សមាសភាព​ចូលរួម​មកពី​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ចំនួន ០៦ រួមមាន កម្ពុជា ថៃ ឡាវ មី​យ៉ាន់​ម៉ា វៀតណាម ចិន អង្គការ UNODC ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ីភិ​ច និង​តំណាង​ស្ថានទូត​អូស្ត្រាលី​ជា​ប្រទេស​ផ្តល់ជំនួយ​។​ ​ថ្លែង​ក្នុង​ពិធី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ បាន​ប្រាប់​ពី​គោលបំណង​នៃ​ស​ន្និសិទ​ថា​ដើម្បី​ពិភាក្សា និង​ត្រួតពិនិត្យ​លើ​ឯកសារ​ចំនួន​ពីរ​សម្រាប់​អនុវត្ត​នៅក្នុង​ប្រទេស​សមាជិក MOU មហា​អនុតំបន់​ទន្លេមេគង្គ រួមមាន ១.​យន្ត​ការអនុវត្ត​ច្បាប់​ត្រួតពិនិត្យ​គ្រឿងញៀន​ក្នុង​តំបន់​មហា​អនុតំបន់​ទន្លេមេគង្គ​, ២.​នីតិវិធី​ប្រតិ​ប​តិ្ត​ការ​គំរូ​សម្រាប់​ប្រតិ​ប​តិ្ត​ការ​ពហុ​វិស័យ​មហា​អនុតំបន់​ទន្លេមេគង្គ ស្តីពី​ឧក្រឹដ្ឋ​កម្ម​គ្រឿងញៀន​ខុសច្បាប់ ដោយ​ឯកឧត្តម​បាន​លើកឡើង​ថា​ការផលិត ការ​ចរាចរ ការជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន​ទាំង​នៅក្នុង​តំបន់ និង​សកលលោក នៅតែមាន​ការកើនឡើង ជាពិសេស​ការ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់​តាម​ដង​ទន្លេមេគង្គ ដែល​មាន​ប្រភពពី​តំបន់​ត្រីកោណមាស នាំមក​ចែកចាយ​ជូ​ញ​ដូរ និង​ប្រើប្រាស់​នៅ​ប្រទេស​ក្នុង​តំបន់ និង​នាំ​ទៅកាន់​ប្រទេស​មួយចំនួន​លើ​សកលលោក​។​ ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ក៏​បានបញ្ជាក់​ផងដែ​រថា នៅ​កម្ពុជា​ការបង្ក្រាប​គ្រឿងញៀន​មាន​ការកើនឡើង​តែ​បរិមាណ​គ្រឿងញៀន​រឹបអូស​ពី​ជនល្មើស​មាន​ការថយចុះ នេះ​បញ្ជាក់​អោយឃើញ​សមត្ថកិច្ច​ខិតខំ​ប្រឹងប្រែង​និង​យកចិត្តទុកដាក់​ហើយ​ឯកឧត្តម ស្នើសុំ​ឱ្យ​ប្រទេស​ជា​សមាជិក MOU មហា​អនុតំបន់​ទន្លេ​មេ​ត​ង្គ​ទាំង ៦​ប្រទេស រួម​សហ​ប្រតិ​ប​តិ្ត​ការគ្នា​ទប់ស្កាត់​បទល្មើ​ស​គ្រឿងញៀន​នៅតាម​ដង​ទន្លេមេគង្គ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ទទួលបាន​លទ្ធផល​ល្អ​បន្ថែមទៀត​។​លឹម​តុង​ហួត​

ចំនួនអ្នកទស្សនា

661567
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
219
593
4804
651943
16887
23718