គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

កិច្ចប្រជុំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កម្ពុជា​-​ថៃ លើក​ទី​១០​​​

សៀមរាប​អង្គរ​៖​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ កិច្ចប្រជុំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កម្ពុជា​-​ថៃ លើក​ទី​១០​ត្រូវបាន​រៀបចំ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កម្ពុជា និង​ឯកឧត្តម ស៊ី​រី​ន​យ៉ា​ស៊ីត​ឌី​ចៃ អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​ថៃ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ពាក់​ពន្ធ័​ស្ថាប័ន​ជាតិ​ត្រួតពិនិត្យ​គ្រឿងញៀន​នៃ​ប្រទេស​ទាំង​ពីរ និង​តំណាង​កំលាំង​អនុវត្តន៍​ច្បាប់​ពី​បណ្តា​ខេត្ត​ជាប់​ព្រំដែន​មានៈ​ ​ភាគី​កម្ពុជា មាន​ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ខេត្ត​កោះកុង យោធភូមិភាគ​៤ និង​ភូមិភាគ​៥ និង​ភាគី​ថៃ​មាន​មកពី​តំបន់​២ និង​តំបន់​៣ ។​ ​ក្នុង​ឱកាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ បាន​ថ្លែង​ស្វាគមន៍​និង​ថ្លែងអំណរគុណ​ដល់​ភាគី​ថៃ​ដែល​តែងតែ​ជួយ​ដល់​ភាគី​កម្ពុជា មានដូចជា​៖ ១-​ការងារ​កាត់បន្ថយ​គ្រោះថ្នាក់ បាន​ជួយ​បណ្តុះបណ្តាល​មន្ត្រី​កម្ពុជា​ពី​ការព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ។​ ២-​ការងារ​អនុវត្ត​ច្បាប់ បាន​ធ្វើការ​បណ្តុះបណ្តាល​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​(BLO)​កម្ពុជា​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​។​ ៣.​បាន​ផ្តល់​សម្ភារៈ មធ្យោបាយ​សម្រាប់​បំរើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​មាន ទូក​ប្រដេញ ម៉ូតូ រថយន្ត ។ ល​។​ ៤.​ពង្រឹង​និង​បង្កើន​សមត្ថភាព​មន្ត្រី​មន្ទី​ពិសោធន៍​គ្រឿងញៀន​ ៥.​ភាគី​ថៃ​នឹង​បញ្ជូន​ទីប្រឹក្សា​ការងារ​គ្រឿងញៀន​មក​ប្រចាំការ​នៅ​ស្ថានទូត​ព្រះរាជាណាចក្រ​ថៃ នៅ​កម្ពុជា​ដើម្បី​ទំនាក់ទំនង​ការងារ​ជាមួយ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នាពេលខាងមុខ​ដ៏​ឆាប់​។​ ​ឯកឧត្តម ស៊ីរិន​យ៉ា​ស៊ីឌី​ចៃ បាន​មានប្រសាសន៍​ដោយ​ថ្លែងអំណរគុណ​ដល់​ភាគី​កម្ពុជា​ដែល​បានផ្តល់​កិច្ចសហកា​រលើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លើ​គ្រប់​វិស័យ​និង​ការផ្លាស់ប្តូ​រពត័​មាននៃ​គម្រោង​សុវត្ថិភាព​តំបន់​ទន្លេមេគង្គ​ឈានទៅដល់​ការបង្ការ បង្ក្រាប និង​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​បាន​ទាន់ពេល និង​មាន​ប្រសិទ្ធភាព​នៅ​ប្រទេស​ថៃ ហើយ​ភាគី​ថៃ​នឹង​បន្ត​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​រឹងមាំ និង​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​។​៕​​

ចំនួនអ្នកទស្សនា

614289
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
661
1387
3928
605469
15125
22706