គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

ពិធីប្រកាសតែងតាំងមុខតំណែង

ឯកឧត្តម​ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានប្រគល់ត្រា ដល់ឯកឧត្តម ឧត្តមសេនីយ៍ ឯក មាស វិរិទ្ធ អគ្គលេខាធិការថ្មី នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំនួស ឯកឧត្តម សេនីយ៍ឯក យូ ស៊ុនឡុង ដោយផ្លាស់ប្តូរទៅមុខតំណែងថ្មីរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស វីរិទ្ធបានប្តេជ្ញាចិត្តខិតខំបំពេញការងារឲ្យអស់ពីកំលាំងកាយចិត្តប្រាជ្ញា ស្មារតីដើម្បីទទួលខុសត្រូវខ្ពស់ចំពោះមុខដំណែងនិងភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ឲ្យក្នុងការងារ បង្ការ ទប់ស្កាត់និងលុបបំបាត់ការផលិត ចរាចរការជួញដូរការចែកចាយនិងការប្រើប្រាស់គ្រឿង ញៀនគ្រប់ប្រភេទ។  រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន​ បានកោត សរសើរដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក យូ ស៊ុនឡុង បានធ្វើឲ្យអគ្គលេខាធិការដ្ឋានអាជ្ញាធរប្រយុទ្ធប្រឆាំង គ្រឿងញៀន សម្រេចបានសមិទ្ធផលដ៏សំខាន់ជាច្រើន ក្នុងបេសកម្មប្រឆាំងនិងលុបបំបាត់ការ ផលិតជួញដូរ ចែកចាយការនិងប្រើប្រាស់គ្រឿងញៀនទាំងនៅថ្នាក់ជាតិ អនុតំបន់ និងអន្តរជាតិ ផងដែរ។​ សមិទ្ធផលទាំងអស់នេះគឺជាមោទនភាពជាតិនិងឆ្លុះបញ្ចាំងពីការអនុវត្តន៏ចំទិសដៅនិងស្របតាមផែនការយុទ្ធសាស្រ្តពីរដ្ឋាភិបាល ក្នុងនាមជាស្ថាប័នកំពូលថ្នាក់ជាតិសំរាប់ការប្រយុទ្ធប្រឆាំងគ្រឿង ញៀន។ ឯកឧត្តម ក៏បានលើកឡើងបន្ថែមទៀតថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនមិនមែនជា កិច្ចការធម្មតាទេ ការងារនេះគឺមានលក្ខណៈ​​ស្មុគ្រស្មាញដែលទាមទារឲ្យមានការចូលរួមសហការ យ៉ាងសកម្មពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងក្នុងការអនុវត្តន៏ច្បាប់ ទាំងការងារអប់រំ បង្ការ ការព្យាបាល និងស្តារនីតិសម្បទារ។ ឯកឧត្តមក៏បានផ្តាំផ្ញើរដល់ឯកឧត្តមអគ្គលេខាធិការដ្ឋានជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្មី ត្រូវបន្តរ ជំរុញកិច្ចការលើគ្រប់វិស័យឲ្យដំណើរការឲ្យបានលឿននិងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

 

ថ្លែងសន្ទរកថាឯកឧត្តម នាយឧត្តមសេនីយ៏ កែ គឹមយ៉ាន

ប្រគល់ត្រា អ.ជ.ប.គ.ញ ដល់ឯកឧត្តម ឧត្តមសេនីយ៏ឯក មាស វិរិទ្ធ

ចំនួនអ្នកទស្សនា

661549
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
201
593
4786
651943
16869
23718