តួនាទី មុខងារ សមត្ថកិច្ច និងរចនាសម្ព័ន្ធរបស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានតួនាទីសំខាន់ក្នុងការប្រមូលពត៌មាន និងចូលរួមប្រតិបត្តិការប្រឆាំងនឹងការដាំដុះ ការផលិត ការជួញដូរគ្រឿងញៀនខុសច្បាប់ និងសំរបសំរួលរាល់សកម្មភាពត្រួតពិនិត្យគ្រឿងញៀនរបស់អង្គភាពប្រតិបត្តិដទៃទៀត ដើម្បីធានាប្រសិទ្ធិភាព និងសុវត្ថិភាពនៃការបង្រ្កាបគ្រឿងញៀនខុសច្បាប់នៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងតួនាទីនេះ អគ្គលេខធិការដ្ឋានមានមុខងារសំខាន់ៗ ដូចតទៅ៖
១- រៀបចំជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរាជរដ្ឋាភិបាលនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាព បង្រ្កាបការដាំដុះ ការផលិត ការជួញដូរគ្រឿងញៀនខុសច្បាប់ និងការប្រើបំពានគ្រឿងញៀន ដោយសំរបសំរួលអោយមានការចូលរួមយ៉ាងសកម្មពីសំណាក់ក្រសួង-ស្ថាប័ន និងអង្គការពាក់ព័ន្ធដទៃទៀត។
២- រ៉ាប់រងការអនុវត្តន៍គោលនយោបាយ សេចក្តីសំរេចរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
៣- ជំរុញ និងសំរបសំរួលវិធានការត្រួតពិនិត្យគ្រឿងញៀនដែលរៀបចំឡើងដោយក្រសួង-ស្ថាប័នពាក់ព័ន្ធ។
៤- រៀបចំជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរាជរដ្ឋាភិបាលនូវគោលនយោបាយជាតិ ស្តីពីវិធានការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
៥- ធ្វើទំនាក់ទំនងជាមួយ និងរដ្ឋាភិបាលបរទេស និងអង្គការអន្តរជាតិ ក្នុងការត្រួតពិនិត្យគ្រឿងញៀន។
អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
|